រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន ​រតនៈ​ អភិបាលខេត្តបាត់ដំបង និងជាអនុប្រធានកិត្តិយសសាខាកាកបាទ​ក្រហមកម្ពុជាខេត្ត បាននាំយកអំណោយសាខាកាកបាទក្រហម ចែកជូនជនងាយរងគ្រោះបំផុត ប្រមាណជាង ២៣៦គ្រួសារ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ Admin

រសៀល ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ងួន ​រតនៈ​ អភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទ​ក្រហមកម្ពុជាខេត្ត ដោយមានការអញ្ចើញចូលរួមពីឯកឧត្តមបណ្ឌិត ​ប៊ុត គឹមស៊ាន ប្រធានគណៈ​កម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អស់លោក លោកស្រី មន្ទីរ អង្គភាព ក្រុមប្រឹក្សាស្រុក លោក អភិបាល អភិបាលរងស្រុក មេឃុំ និងអនុសាខា អ្នកស្មគ្រ័ចិត្ត បានអញ្ចើញចុះសួរសុខទុក និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន និងអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួនប្រមាណ ២៣៦ គ្រួសារ មកពីឃុំចំនួន៦ ស្រុក​សំពៅលូន ខេត្តបាត់ដំបង នៅក្នុងបរិវេណវត្តអូរជុំ ឃុំសន្តិភាព ។​

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូន ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយជាពិសេស សម្តេច តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ។

ឯកឧត្តមអនុប្រធានកិត្តិយសសាខា បាន សំណូរពដល់ប្រជាពលរដ្ឋ ជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសង គ្រប់ប្រភេទ ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម ឬសម្លាប់មនុស្សនិងសូមក្មួយៗជាយុវជន ជួយអូសទាញមិត្តភក្តិ ដែលដើផ្លូវមិនល្អមកធ្វើអំពើល្អវិញ។ សូមអាណាព្យាបាលទាំងអស់មើលថែកូនក្មួយ ឬចៅឱ្យបានល្អ ប្រយ័ត្នលង់ទឹក ឬជួបឧបទ្ទវហេតុផ្សេងៗ ដែលនាំឱ្យមានវិប្បដិសារីអស់មួយជីវិត។

ឯកឧត្តមអនុប្រធានកិត្តិយសសាខា បានបន្តទៀយថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល ។ monikasliupiene.lt Psichologija: vidinių procesų ir emocijų pasaulio supratimas

សូមជម្រាបជូនផងដែរថា គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម ទឹកបរិសុទ្ធវីឃែរចំណុះ២០លីត្រ ១ធុង មី ២០កេស សារុង១ ក្រមា អាវយឺត១ និងថវិកាមួយចំនួនផងដែរ។ ប្រភព yam Oudom

អត្ថបទទាក់ទង