រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងវេទិកា​សាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជុំទី២ នៅសង្កាត់ក្តុលដូនទាវ​ ក្រុងបាត់ដំបង

  • 2.0ពាន់
  • ដោយ Sotheavy

​នៅរសៀលថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ​អភិបាលនៃគណៈអ​ភិបាលខេត្ត​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយក្រុងបាត់ដំបង ឯកឧត្តម​បណ្ឌិត ប៊ុត​ គឹមស៊ាន​ សមាជិកក្រុម​ប្រឹក្សាខេត្ត​ និងលោក ​ហេង ជំនិត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ក្តុលដូនទាវ​ បានអញ្ចើញជាអធិបតីភាពក្នុងវេទិកា​សាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអ​នុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា​ ជុំទី២ នៅបរិវេណវត្តក្តុល សង្កាត់ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ដោយមានការអញ្ចើញចូលរួមពីលោកអភិបាលក្រុង លោក​ លោកស្រី ក្រុមការងារ​ថ្នាក់ជាតិចុះមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

វេទិកា​សាធារណៈ​នេះផ្ដោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ១.ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ២.ការងារអភិវឌ្ឍន៍ ការផ្ដល់សេវាសាធារណៈ និងសេវារដ្ឋបាល ៣.ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ការងារប្រឡងប្រណាំងទីក្រុងស្អាត បញ្ហាទឹក ភ្លើង បរិស្ថាន អនាម័យ បទល្មើសនេសាទ ទំនាស់ដីធ្លី បញ្ហាគឿងញៀននិងបញ្ហាផ្សេងៗ។​

នៅក្នុងអង្គវេទិកាបងប្អូនប្រជាពលរដ្ឋបានលើកឡើងអំពីក្តីកង្វល់ សំណូមពរ បញ្ហាបង្គោលភ្លើង ការប្រើប្រាស់ប័ណ្ណក្រីក្រ សំណូមពរអាគារសាលារៀន និងផ្លូវថ្នល់ផងដែរ។

ឯកឧត្តម ងួន រតនៈ បានធ្វើការពន្យល់ និងដោះស្រាយបញ្ហាមួយចំនួនដែលបានលើកឡើងក្នុងអង្គវេទិកាជូនប្រជាពលរដ្ឋ និងបញ្ហាមួយចំនួនទៀតហួសសមត្ថភាពរបស់ថ្នាក់ខេត្ត ដែលមិនទាន់បានធ្វើដោះស្រាយនឹងរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យដោះស្រាយបន្តផងដែរ៕

អត្ថបទទាក់ទង