រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាយស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ា នៃគម្រោងអភិវឌ្ឍសេដ្ឋកិច្ចក្រុងរបៀងភាគខាងត្បួង

  • 1.3ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និង លោក ចាន់ ធន់ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ានៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បួង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពី លោកអភិបាលស្តីទស្រុកសង្កែ លោក អភិបាលរងកហរុងបាត់ដំបង ចៅសង្កាត់ មេឃុំ ក្រុមប្រឹក្សាសង្កាត់ ឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

លោក សឿម ប៊ុនរិទ្ធិ បានលើកឡើងនៅក្នុងវគ្គបណ្តុះបណ្តានេះថា រដ្ឋបាលខេត្តបាត់ដំបងតែងតែមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍនានា ខេត្តបាត់ដំបង បានទទួលគម្រោងហេដ្ឋានរចនាសម្ព័ន្ធសំខាន់ៗនានាមួយចំនួន ក្នុងការចូលរួមចំណែកលើកកម្ពស់ដល់ការអភិវឌ្ឍខេត្ត លើវិស័យសាធារណការ និងដឹកជញ្ជួន ធនធានទឹក ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម មួយចំនួនដូចជា៖ គម្រោងអភិវឌ្ឍន៍ទំបន់ពហុបំណងសេកសក គម្រោងសាងសង់ទំនប់សាលាតាអន ស្រុកឯកភ្នំ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៥ គម្រោងសាងសង់ទំនប់ដូនទ្រី ស្រុករុក្ខគិរី និងមានគម្រោងមួយចំនួនទៀត ដែលរដ្ឋបាលខេត្តបាននឹងកំពុងអនុវត្ត ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានផ្តាំផ្ញើដល់អ្នកពាក់ព័ន្ធក្នុងការអនុវត្តគម្រោងទាំងអស់ ត្រូវអនុវត្តដោះស្រាយផលប៉ះពាល់ដោយតម្លាភាព និងមានគណនេយ្យភាព ដើម្បីបម្រើដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឯង។

ក្រោយពីលោក សឿម ប៊ុនរិទ្ធិ បានមានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលរួចមកក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំដំណើរការនៃវគ្គបណ្តុះបណ្តាល ដែលមានរយៈពេល ១ ថ្ងៃពេលនៅសាលាខេត្តបាត់ដំបងផងដែរ៕

អត្ថបទទាក់ទង