រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

  • 1.5ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃចន្ទ ១២រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសម្រេច ស្តីពីគោលការណែនាំផ្នែកគោលនយោបាយ សម្រាប់កសាងផែនការអភិវឌ្ឍន៍ខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងសេចក្តីណែនាំស្តីពីដំណើរការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរកិលខេត្ត (២០២០-២០២២)។

នៅក្នុងកិច្ចមានអញ្ជើញចូលរួម ឯកឧត្តម លោជំទាវ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង អភិបាលរង នៃគណៈខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នានាក្នុងខេត្តបាត់ដំបង។

សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស មានគោលបំណងធានាឲ្យដំណើរការកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២០-២០២២ )មានសង្គតិភាព ជាមួយគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ខេត្តរយ:ពេល ៥ឆ្នាំ (២០២០-២០២៤ ) និងកម្មវិធីនិយោគ ៣ឆ្នាំរំកិលខេត្ត ផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ ឆ្នាំ (២០២០-២០២៤ ) និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣ ) រដ្ឋបាលខេត្ត ត្រូវចាប់ផ្តើមដំំណើរការរៀបចំកម្មវិធី វិនិយោគ ៣ឆ្នាំរំកិលខេត្តឲ្យបានចប់ជាស្ថាពរ។

សូមបញ្ជាក់បន្ថែមទៀតថា ក្រោយពេលក្រុមការងារកសាងផែនការអភិវឌ្ឍខេត្ត បានរៀបចំរួច និងដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យអនុម័ត និងបោះពុម្ភផ្សព្វផ្សាយយ៉ាងយូរនៅបំណាច់ខែធ្នូ ឆ្នាំ២០១៩ផងដែរ ៕

អត្ថបទទាក់ទង