រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង

រសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួម ដោយលោកអភិបាលក្រុងស្រុកទាំង១៤ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។
បន្ទាប់ពីស្ដាប់របាយការណ៍អំពីលទ្ធផលការងារប្រចាំខែ រាយការណ៍ដោយ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ណែនាំឱ្យអភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ តបតាមបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយកន្លងមកមានបញ្ហាក្មេងទំនើង បានបង្កអសន្តិសុខដល់សង្គមបណ្តាលឱ្យមានការភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមក៏បានបន្តមានប្រសាសន៍បន្ថែមទៀតថា សូមធ្វើឱ្យមានប្រសិទ្ធភាពក្នុងការបង្ក្រាបក្មេងទំនើងក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយមិនត្រឹមតែការងារបង្ក្រាបក្មេងទំនើងទេ ក្នុងនោះការងារបង្ក្រាប បទល្មើសជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន ក៏នៅតែបន្តក្នុងការបង្រ្កាបរហូតមិនត្រូវទម្លាក់ដៃចុះឡើយ ហើយបញ្ហាល្បែងស៊ីសងក៏នៅតែបន្តនីវិធីបង្ក្រាបផងដែរ៕

អត្ថបទទាក់ទង