រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ បណ្ណាល័យថ្មី១ខ្នង នៅសាលាបឋមសិក្សាសាលាបាឡាត់ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

ថ្ងៃសុក្រ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យថ្មី ១ ខ្នង ដែលចំណាយទឹកប្រាក់ជិត ២០.០០០ ដុល្លារអាមេរិច នៅសាលាបឋមសិក្សាសាលាបាឡាត់ ស្ថិតក្នុងភូមិសាលាបាត់ សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្រោមវត្តមានឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាក្រសួងមុខងារសាធារណ:និងជានាយកសាលាភូមិន្ទរដ្ឋបាល លោក អ៊ុយ សុធាវី អភិបាលរងនៃគណ:អភិបាលខេត្ត លោក Young Sek ប្រធានសហព័ន្ធសន្តិភាពសាកលលោក UPF លោក Dr Moon Julia Hoon Sook ប្រធាន WFWPតំណាងសាកលវិទ្យាល័យ Sunmoon University ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង មន្ទីរអប់រំខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋចូលរួមផងដែរ។

បន្ទាប់ពីអំណារបាយការណ៍សង្ខេបរបស់លោក ឃិត សារិទ្ធ នាយកសាលាបឋមសិក្សាសាលាបាឡាត់រួចមក។

តំណាងសប្បុរសជនជាច្រើននាក់មកពីសាធារណ:រដ្ឋកូរ៉េ ដោយបានបញ្ជាក់ពីចំណងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំង២កន្លងមក ប្រជាជនកូរ៉េតែងបានជួយកសាងសមិទ្ធិផលនានានិងអភិវឌ្ឍន៍លើវិស័យផ្សេងៗ ពិសេសវិស័យកសាងធនធានមនុស្សនៅកម្ពុជា។ជាក់ស្តែងថ្ងៃនេះយើងបានជួយកសាងបណ្ណាល័យ១ ជូនដល់សាលាខាងលើ ដើម្បីទុកសម្រាប់ឲ្យសិស្សានុសិស្សចូលអានសៀវភៅដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ជាការរួមចំណែកកសាងធនធានមនុស្សផងដែរ។

លោក អ៊ុយ សុធាវី អភិបាលរងខេត្តបានថ្លែងអំណរគុណដល់តំណាងសប្បុរស់ជនកូរ៉េទាំងអស់ ដែលបានចំណាយថវិកាជួយកសាងបណ្ណាល័យ១ខ្នងនេះ ទុកជូនសាលាដោយចំណាយទឹកប្រាក់ជិត២ម៉ឺនដុល្លា នេះជាសមិទ្ធិផលថ្មីមួយសម្រាប់ខេត្តបាត់ដំបងយើង។

ឯកឧត្តម យក់ ប៊ុនណា សូមថ្លែងអំណរគុណដល់សប្បុរសជន កូរ៉េដែលមកពីកន្លែងផ្សេងគ្នា បានលះបង់ថវិការួមគ្នាកសាងបណ្ណាល័យ១ខ្នងទុកជូនសាលាបឋមសិក្សាសាលាបាឡាត់ ជាការរួមចំណែកកសាងនិងអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិរីកចំរើនទៅបាន គឺសំខាន់ត្រូវអភិវឌ្ឍន៍ធនធានមនុស្សជាចំបងមុនគេឲ្យ

បាន ហើយចង់ឲ្យសិស្សរៀនពូកែ សិស្សខ្លួនឯងហ្នឹងក៏ត្រូវអានសៀវភៅឲ្យបានច្រើនដែរ ទើបធ្វើឲ្យយើងទទួលបានចំណេះដឹងពីការអានសៀវភៅច្រើននេះ ដែលជាមូលដ្ឋានគ្រិះធ្វើឲ្យសិស្សរៀនចេះពូកែបាន។

អំណោយជាបណ្ណាល័យនេះ ដំបូងឡើយលោកបានស្នើសុំឲ្យភាគីសប្បុរស់ជនកូរ៉េតាមរយ:លោកផ្ទាល់ បានសម្រេចឈានដល់ការកសាងបណ្ណាល័យមួយនេះឡើងរហូត់ធ្វើការដាក់សម្ពោធដាក់ឲ្យដំណើរជាផ្លូវការនាថ្ងៃនេះតែម្តង។ ក្នុងឱកាស់នោះគណ:អធិបតីបំពាក់ឡ្រឿងឥស្សរយសជូនសប្បុរសជនទាំងអស់នឹងបានអញ្ជើកាត់ខ្សែបូរណ៍ដាក់ឲ្យប្រប្រាស់ជាផ្លូវការជាកិច្វបញ្ចប់។

អត្ថបទទាក់ទង