រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សកម្មភាពការងារអនុវត្តគម្រោង ADB និងគម្រោងស្តារប្រឡាយមេរំដោះទឹករបស់នាយកដ្ឋានសាងសង់ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់

សកម្មភាពការងារអនុវត្តគម្រោង ADB (ទន្លេសាបទី២នៅត្រើយខាងកើត , គម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅត្រើយខាងលិចស្ទឹង) និងគម្រោងស្តារប្រឡាយមេរំដោះទឹក(ប្រឡាយកំពង់សីម៉ា) របស់នាយកដ្ឋានសាងសង់ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៤ ដូចខាងក្រោម ៖

  • ការងារគម្រោងត្រើយខាងកើតស្ទឹង(TS2)៖
    ១. ដាក់លូតំណចូលតាមខ្នងផ្ទះ សរុប៤៧៨៥
    ២. ការងារខួងដាក់ទុយោនឹងដាក់រីហ្គានៅខ្សែផ្លូវជាតិលេខ៥នឹងជួសជុលផ្លូវបេតុងឡើងវិញនៅខ្សែផ្លូវលេខ៧១០
    ៣. ការងារធ្វើរបងដំបូលនៅស្ថានីយ៍ខាងជើងនឹងធ្វើទ្វារបង្អួចនៅស្ថានីយ៍មេអាងប្រព្រឹត្ដិកម្ម
    ៤. ការងារក្រាលកៅស៊ូស្រទាប់ទី៣ថ្ម១២មម នៅខ្សែផ្លូវ៧១៧
    ៥. ការងារកាយដាក់ទុយោសម្ពាធនៅខ្សែផ្លូវ៦០៩។
  • ការងារគម្រោងត្រើយខាងលិចស្ទឹង(PWSSP) ៖
    ១. ការងារបន្ដកាយដាក់រីហ្គាកណ្ដាលនឹងនៅខ្សែផ្លូវ១២១,១០៩
    ២.ការងារបន្ដកាយដាក់ទុយោរងនៅខ្សែផ្លូវ,១០៦,១០៦, ៥០៧ ៣. ដាក់លូតំណចូលតាមខ្នងផ្ទះ សរុប២១៨០
    ៤. ការងារបន្ដដាក់រីហ្គានឹងបុកស៊ីផាយនៅជិតស្ថានីប្រព្រឹត្ដិកម្មសាវ៉ានៅខ្សែផ្លូវ៥១៥
    ៥. ការងារតលូចូលតាមផ្ទះ , នៅខ្សែផ្លូវលេខ១១៩ ,២,៥,១១៣,១១៥,១៣៣
    ៦. ការងារបុកស៊ីផាយកាយដាក់ទុយោមេនៅខ្សែផ្លូវលេខ៥០៧នឹង៥០៩
    ៧. ការងារចង់ដែកនៅអាងប្រព្រឹតិ្ដកម្មឯកភ្នំនឹងកាត់ក្បាលគ្រឹះនឹងចាក់ជើងតាងហើយនឹងខួងធ្វើរបង់
    ៨. ការងារសម្អាតនៅខ្សែផ្លូវ៥១២
    ៩. ការងារខួងដាក់ទុយោមេនៅខ្សែផ្លូវ៥០១។
  • សកម្មភាពការរងារអនុវត្ត គម្រោងជីកស្តារប្រឡាយកំពង់សីមា ប្រវែង ៥៨០០ម និងសាងសង់ដាឡូឆ្លងផ្លូវចំនួន ១០ទីតាំង ៖
    ១.​ ការងារស្តារប្រឡាយសរុប ស្តារបាន ៥០២៥ម
    ២.​ សាងសង់​លូ​ប្រអប់​បាន​ចំនួន​ ៨ទីតាំង​ចាក់បេតុងទ្រនាប់ សាងសង់ដាឡូនៅសហគមន៍ដើមពោធិ៍ដាឡូ នៅផ្លូវលេខ៤ ត្រូវផ្អាកការសាងសង់ព្រោះមិនទាន់មានការដោះស្រាយផលប៉ះពាល់។

*បញ្ហាប្រឈម៖
១. ផលប៉ះពាល់សំណង់នៅសហគមន៍ដើមពោធិ៍ មិនទាន់រុះរើ
២. ផលប៉ះពាល់សំណង់លើផ្លូវលេខ៤ មិនទាន់រុះរើ ។

អត្ថបទទាក់ទង