ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម គួច វែងស្រ៊ុន ប្រធានក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបងជាមួយក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំអាគារ E សាលាខេត្តបាត់ដំបង ។
