រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីបើកសម្ពោធជាផ្លូវការសាខាទី២ នៃផ្សារ គ្លូប៊ល ហៅស៍ លើទឹកដីខេត្តបាត់ដំបង

ព្រឹកថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសម្ពោធជាផ្លូវការសាខាទី២ នៃផ្សារ គ្លូប៊ល ហៅស៍ លើទឹកដីខេត្តបាត់ដំបង ដែលជាខេត្តដ៏មានសកត្តានុពលរបស់កម្ពុជា។
ផ្សារ គ្លូប៊ល ហៅស៍ សាខាខេត្តបាត់ដំបងនេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន សាយ៉ាម គ្លូប៊ល ហៅស៍ ចំកាត់ ជាមួយក្រុមហ៊ុន LYP Group ក្នុងទំហំទុនវិនិយោគសរុប ១៦ លានដុល្លារអាមេរិក។
ផ្សារ គ្លូប៊ល ហៅស៍ សាខាខេត្តបាត់ដំបង មានទីតាំងស្ថិតនៅភូមិអង់ សង្កាត់អូចារ ក្រុងបាត់ដំបង (ផ្លូវវាងក្រុង តាមរង្វង់មូលលោកយាយទេព ទៅរង្វង់មូលនាងរំសាយសក់)។

អត្ថបទទាក់ទង