រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនថៃ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ( គ.ខ.ប.ជ) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាប់ព្រំដែនថៃ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅឯសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពង្រឹងការងារគ្រប់គ្រងលំហូរទេសន្ដរប្រវេសន៍ឆ្លងកាត់ព្រំដែន និងកាត់បន្ថយភាពប្រថុយប្រថានឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ដែលប្រឈមនឹងគ្រោះថ្នាក់ដោយការកេងប្រវ័ញ្ច និងអំពើជួញដូរមនុស្ស ស្វែងយល់អំពីប្រសិទ្ធិភាពនៃវិធានការ និងយន្តការគ្រប់គ្រងលំហូរទេសន្ដរប្រវេសន៍ ៕

អត្ថបទទាក់ទង