រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សកម្មភាពអនុវត្តការងារជួសជុលថែទាំផ្លូវ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង

សកម្មភាពអនុវត្តការងារជួសជុលថែទាំផ្លូវ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង៖

១.លើកំណាត់ផ្លូវជាតិលេខ៥៖ បន្តការងារជួសជុលពង្រីកតួថ្នល់ ដោយជីកកាយយកដីអន់គុណភាពចេញ និងចាក់ដីល្បាយថ្មបំពេញតួថ្នល់កៀរកិនបង្ហាបថ្នល់ចន្លោះ គ.ម ២៩៨+២០០ដល់ គ.ម ២៩៨+៣០ (ខាងឆ្វេង )ស្ថិតនៅ ឃុំជ្រៃ ស្រុកថ្មគោល ។
២.លើកំណាត់ផ្លូវខេត្តលេខ ១៥៦A ៖ បន្តការងារជួសជុលគម្រោងជំនន់ទឹកភ្លៀង កៀរកិនបង្ហាប់តួថ្នល់ ចន្លោះគ.ម ០៦+៤៥០ ដល់គ.ម ០៦+៦៥០ និង កាយជ្រួយលើស្រទាប់កៅស៊ូអន់គុណភាពចន្លោះគ.ម ០៦+៦៥០ ដល់គ.ម ០៦+៨០០ស្ថិតនៅ ឃុំ ព្រែកនរិន្ន ស្រុក ឯកភ្នំ ។
៣.លើកំណាត់ផ្លូវខេត្តលេខ១៥៧A៖ បន្តការងារពង្រីកតួផ្លូវដោយចាក់ដីជម្រើសកៀរកិនបង្ហាប់ស្រទាប់ដីសនិង ជីកកាយបកស្រទាប់ដីស្អុយចេញចន្លោះ គ.ម ១៨+៨០០ ដល់ គ.ម ១៨+៨៥០(ខាងស្តាំ)ស្ថិតនៅ ឃុំបាយដំរាំ ស្រុក បាណន់ ។
៤.លើកំណាត់ផ្លូវខេត្តលេខ១៥៧០៖ បន្តការងារជួសជុលស្រោចកៅស៊ូ ស្នាមប្រេះស្រុត និងតម្រង់ចិញ្ចើមផ្លូវ ចន្លោះគ.ម៣៧+ ៥០០ ដល់ គ.ម ៣៨+០០០ស្ថិតនៅឃុំ ឃ្លាំងមាសស្រុកបវេល ។

ប្រភព ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង

អត្ថបទទាក់ទង