ថ្ងៃច័ន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ហឿង សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកថ្មគោល ខេត្តបាត់ដំបង ។
លោក ស៊ូ ណារ៉ាត ពីអនុប្រធានផ្នែកច្បាប់ និងស៊ើបអង្គេត ការិយាល័យ ប្រជាពលរដ្ឋ សាលាខេត្ត បាត់ដំបង អោយកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកថ្មគោល ។
ក្នុងពិធីប្រកាសនេះដែរ មានការ អញ្ជើញចូលរួម ពី អស់លោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត គណៈ អភិបាល ស្រុក ប្រធានក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធជុំវិញស្រុក និងអស់លោក លោកស្រីជាក្រុមប្រឹក្សាឃុំ ក្នុងស្រុកថ្មគោល។