ថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចូលរួមជាអធិបតីភាពក្នុង ទិវាយោគាអន្តរជាតិ លើកទី៥ ដែលប្រព្រឹត្តធ្វើនៅមុខសាលាខេត្តបាត់ដំបង ។
លោក គី សេរីរចនា អនុប្រធាននាយកសិក្សាទីផ្សារទេសចរណ៍និងផ្សព្វផ្សាយក្រៅប្រទេស និងជាមន្ត្រី សម្របសម្រួលរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា៖ តាមរយៈនៃព្រឹត្តិការណ៍នេះកម្ពុជាបានចូលរួមជាមួយនិងបណ្តាប្រជាជាតិនានា នៅលើពិភពលោកហើយគោលដៅទេសចរណ៍ដ៏ល្អៗរបស់កម្ពុជាត្រូវបានធ្វើការផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរណ៍អន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោកផងដែរដើម្បីបានស្គាល់កម្ពុជាបន្ថែមទៀត។ ហើយបច្ចុប្បន្នប្រជាជនកម្ពុជា បាននិងកំពុងតែផ្តោតការចាប់អារម្មណ៍ពីលំហាត់ប្រាណYOGA. ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ សម្រាប់រាងកាយមនុស្ស សុខភាពផ្ទាល់ខ្លួន ជាពិសេសក៏ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកម្ពុជា និងផ្តោតសំខាន់ទៀតនោះ គឺដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ ដែលមាននៅក្នុងខេត្តបាត់ដំបង ទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ។
ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ក្នុងព្រឹត្តិការណ៍ YOGA នេះថា៖ យោគៈ (YOGA) បានផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកហាត់គ្រប់ៗគ្នា ដោយផ្តោតសំខាន់ទៅលើដង្ហើមនិងដាក់ចិត្តអារម្មណ៍ក្នុងបច្ចុប្បន្នកាល។ការព្យាយាមហាត់ "យោគៈ" ក្នុងរយៈពេលខ្លីសមរម្យ ធ្វើឲ្យទម្រង់ខ្លួនប្រាណយើង ប្រែប្រួលទៅជាទម្រង់ត្រឹមត្រូវ។ ការហាត់យោគៈ អាចធ្វើឲ្យយើងស្រកទម្ងន់ព្រោះក្បាច់យោគៈ ធ្វើឲ្យអ្នកហាត់ប្រាកដជាហូរញើសដែលផ្ទុកដោយជាតិពុល និងខ្លាញ់ ក្នុងខ្លួនប្រាណយើង ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត
បាត់ដំបង បានបន្ថែមថា៖ ការស្រកទម្ងន់ដោយការហាត់ប្រាណតាមរយៈការធ្វើលំហាតប្រាណយោគៈគឺជាវិធីសាស្ត្រដែមានសុវត្ថិភាពមួយ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណដល់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជានិងក្រសួងទេសចរណ៍ ដែលបានជ្រើសរើសយកខេត្តបាត់ដំបង ជាគោលដៅ "ទិវាយោគៈ" សម្រាប់ឆ្នាំ២០១៩នេះ។ ឯកឧត្តមបានចាត់ទុកការធ្វើលំហាត់ហាត់ប្រាណយោគៈ បានផ្តោតសំខាន៎លើផ្លូវដង្ហើមនិងអាចធ្វើឲ្យមនុស្សយើង អាចកាត់បន្ថយបាននូវភាពតានតឹងក្នុងផ្លូវអារម្មណ៍និង Stress បាន មិនតែប៉ុណ្ណោះក៏អាចជួយឲ្យមនុស្សបាត់បង់ ពីភាពតានតឹងនិងសម្ពាធនៅក្នុងខ្លួនផងដែរ។
សូមជម្រាបជូនថាព្រឹត្តិការណ៍យោគៈនេះ មិនត្រឹមតែមានអត្ថប្រយោ ជន៍យ៉ាងច្រើន ចំពោះសុខភាពប៉ុណ្ណោះទេ តែបានអប់រំផ្លូវចិត្ត ស្ងប់អារម្មណ៍ ធ្វើឲ្យមនុស្សស្រឡាញ់សុខសន្តិភាព។ហើយវាក៏ជាព្រឹត្តិការណ៍ដែលកម្ពុ ជារំពឹងថា នឹងទទួលបាននូវ កំណើនភ្ញៀវទេសចរ ណ៍អន្តរជាតិសំរាប់ឆ្នាំ២០១៩នេះផងដែរ។នេះគឺ ជាការលើកឡើង របស់លោកស្រី Mrs. Ammu Rama Sundariតំណាងឲ្យស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។នៅក្នុងឱកាសបើកទិវា"យោគៈអន្តរជាតិលើកទី៥ - The 5th Inter national Day of YOGA " ។
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )