រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវរដូវប្រាំង នៅស្រុកសង្កែ និងស្រុកបាណន់

នៅរសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលស្ថានភាពការបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាកសិករ ស្ថិតក្នុងស្រុកសង្កែ និងស្រុកបាណន់ និងបន្តចុះពិនិត្យស្ថានភាពទឹកនៅទំនប់សំណង់ធារាសាស្រ្ដកង្ហតស្រុកបាណន់ និងទំនប់ពហុបំណងសេកស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ក្នុងនោះឯកឧត្តម បានណែនាំដល់ក្រុមការងារជំនាញពាក់ព័ន្ធត្រូវតែបន្តខិតខំបន្តទៀតក្នុងការជួយប្រជាកសិករឱ្យអស់ពីលទ្ធភាព តែក្នុងនោះដែរ ក៏ត្រូវមានការគិតគូរអំពីការរក្សាទុកទឹកសម្រាប់ការប្រើប្រាស់ ព្រោះរដូវប្រាំងនៅឆ្នាំនេះអាចនឹងមានការអូសបន្លាយវែងយូរជាងឆ្នាំមុនផងដែរ ៕

អត្ថបទទាក់ទង