រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបងរៀចំវេទិកាពិគ្រោះយោបល់ ពង្រឹងកិច្ចសហប្រតិបតិ្តការភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបតិ្តការ នៅក្នុងខេត្តបាត់ដំបង។

  • 1.4ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ រ្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង បានរៀបចំវេទិកាពិគ្រោះយោបល់ ពង្រឹងកិច្ចសហប្រតិបតិ្តការភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបតិ្តការ នៅក្នុងខេត្តបាត់ដំបងក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាល និងឯកឧត្តមមេបញ្ជាការរងយោភូមិភាគទី៥ ។

លោក តេង គឹមស៊ាន នាយកស្តីទីទីចាត់ការអន្តរវិស័យសាលាខេត្តបាត់ដំបង រាយការណ៍សង្ខេបអំពីស្ថានភាព និងបច្ចុប្បន្នភាព អង្គការសង្គមស៊ីវិលដែលធ្វើកម្មភាពក្នុងខេត្តបាត់ដំបង សរុបចំនួន ៣៧២ អង្គភាព ដោយគិតត្រឹមខែមករា ឆ្នាំ២០១៩ នៅក្នុងមានសមាគមចំនួន ១២៨ សមាគម អង្គការជាតិ ២១៩ អង្គការ និងអង្គការអន្តរជាតិចំនួន ២៥ អង្គការ ។ លោកបន្តថា ដោយយោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ ០៤០ សណន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពិកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងសមាគមនានានៅមូលដ្ឋាន ។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការរៀបចំវេទិកានេះមានសារសំខាន់ណាស់ សម្រាប់ធ្វើការជួយសម្របសម្រួលពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ មន្ត្រីរាជរដ្ឋាភិបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គការសង្គមស៊ីវិល ជាពិសេសរដ្ឋបាលខេត្តបាត់ដំបង និងបណ្តាលអង្គការសមាគម សំដៅចូលរួមចំណែកការផ្តល់កិច្ចសហការអនុវត្តគម្រោងអភិវឌ្ឃន៍នានា ដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។

ឯកឧត្តម ងួន រតនៈ បន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការយកចិត្តទុកដាក់ដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខេត្តបាត់ដំបង តែងតែរក្សាបាននៅសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងការបង្កអាកាសស្តារអភិវឌ្ឃន៍ខេត្ត និងឱកាសវិនិយោគទាំងវិស័យឯកជន និងរដ្ឋ ក្នុងនោះដែលក៏មានអង្គការសង្គមស៊ីវិល ដែលមានកិច្ចសហការល្អ បានធ្វើមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ជាក់ស្តែងផលិតក្នុងស្រុករបស់ខេត្តបាត់ដំបង (GDP) មានចំនួនសរុប ១.៨៧៩,៧៥ លានដុល្លាអាមេរិច បើគិតសម្រាប់ (GDP) ក្នុងមួយអ្នក ១.៥២១ ដុល្លារអាមេរិច ធ្វើឱ្យអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ២២,៤៦% មកនៅត្រឹម ២១,៤៣% ដែលជាអត្រាភាបក្រីក្រប្រចាំឆ្នាំ២០១៨ ថយចុះប្រមាណ ២%។

នៅក្នុងអង្គវេទិកានេះក៏មានការសួរសំនួររបស់អង្គការសមាគម និងមានការស្រាយបំភ្លឺពីវាគ្មិន កិត្តិយសដែលអញ្ជើញចូលរួម ព្រមទាំងលើកឡើងអំពីសំណូមពរនានា ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយ។

អត្ថបទទាក់ទង