រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តបាត់ដំបង គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខូយ សុខា

  • 247
  • ដោយ teavvisal

នៅរសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តបាត់ដំបង គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខូយ សុខា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។
សព​ ឯកឧត្តម ខូយ សុខា ត្រូវបានតម្កល់ធ្វើបុណ្យ នៅគេហដ្ឋានសព ផ្ទះលេខ៧៨៩ ផ្លូវ១០២ ភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយសពនឹងត្រូវដង្ហែយកបញ្ចុះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិពោធិវង្ស (ទួលតាពេវ) ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ៕

អត្ថបទទាក់ទង