ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួបទីប្រឹក្សាគម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋ (OW4C) នៅរសៀលថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អនុញ្ញាតទទួលជួបលោកបណ្ឌិត សំ ចាន់ធី ទីប្រឹក្សាគម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋ(OW4C) ដើម្បីពិភាក្សាការងារ ប្រមូលព័ត៌មានពីការរីកចម្រើនរបស់ច្រកចេញចូលតែមួយ ការឆ្លើយតប និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋដែលបានលើកឡើង ដើម្បីធ្វើអោយការផ្តល់សេវារបស់ច្រកចេញចូលតែមួយកាន់តែមានប្រសិទ្ធភាព ។ គម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋ (OW4C) បានរួមគ្នាអនុវត្តដោយក្រុមហ៊ុនNickol Global Solutions អង្គការInSTEDD និងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ដោយគម្រោងមានគោលបំណងផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ទៅនឹងព័ត៌មានប្រកបដោយតម្លាភាព សុក្រឹតភាព និងត្រឹមត្រូវរបស់សេវាការិយាល័យច្រកចេញចូលតែមួយ រួមទាំងលើកកម្ពស់កិច្ចសន្ទនារវាងប្រជាពលរដ្ឋ និងការិយាល័យច្រកចេញចូលតែមួយ តាមរយៈវេទិកាសាធារណៈ និងកម្មវិធីបច្ចេកវិទ្យា ដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈ ដែលផ្ដល់ដោយការិយាល័យច្រកចេញចូលតែមួយប្រកបដោយគុណភាព គណនេយ្យភាព និងតម្លាភាព ៕
កិច្ចពិភាក្សាការងារ ប្រមូលព័ត៌មានពីការរីកចម្រើនរបស់ច្រកចេញចូលតែមួយ ការឆ្លើយតប និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋ
- 222
- ដោយ Admin
អត្ថបទទាក់ទង
-
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្ត្រីស្ម័គ្រចិត្តបម្រើការនៅរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០២៣
- 222
- ដោយ teavvisal
-
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ខេត្តបាត់ដំបង
- 222
- ដោយ teavvisal
-
រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីធ្វើការជួសជុល លាបថ្នាំពណ៌រូបសំណាកលោកតាដំបងក្រញូង និងសាងសង់ទីតាំងចំណតរថយន្ត នៅតំបន់រូបសំណាកលោកតាដំបងក្រញូង
- 222
- ដោយ teavvisal
-
សេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផលនៃសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង”
- 222
- ដោយ teavvisal
-
សន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបាត់ដំបង
- 222
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ បន្តអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពដោយផ្ទាល់ នៅចំណុចទីតាំងដីតំបន់២ និងតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដស្រុកសង្កែ និងស្រុកថ្មគោល ខេត្តបាត់ដំបង
- 222
- ដោយ teavvisal
-
សេចក្តីជូនដំណឹង ស្តីពីការជួសជុល និងកែលម្អច្រាំងស្ទឹងសង្កែ
- 222
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួបជាមួយប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន Geoentech.,LTD
- 222
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពដោយផ្ទាល់ នៅចំណុចទីតាំងដីតំបន់២ និងតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដស្រុកឯកភ្នំ ខេត្តបាត់ដំបង
- 222
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួប ក្រុមហ៊ុន Shop Shindou Shigeharu Limited Company
- 222
- ដោយ teavvisal