រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ប៉ុញ សច្ចៈ និងឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យមើលវឌ្ឍនៈភាពការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ប៉ុច សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនៈភាពការសាងសង់ទំនប់សាលាតាអន ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ក្នុងក៌មានការអញ្ជើញចូលរួមពី ឯកឧត្តមគណៈប្រតិភូក្រសួង លោកអនុប្រធាន តំណាងក្រុមហ៊ុន លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

មុនពេលចុះពិនិត្យមើលវឌ្ឍនៈភាពនៃការសាងសង់គណៈប្រតិភូមក៏បានបើកកិច្ចប្រជុំ ដើម្បីស្តាប់នូវរបាយការណ៍នានាដែលបានអនុវត្តបានកន្លងមក រួមទាំងបញ្ហាប្រឈម និងការលំបាកមួយចំនួន ដែលកំពុងបានជួបប្រទះ ដើម្បីរួមគ្នាធ្វើការដោះស្រាយផងដែរ។

ក្រោយពីស្តាប់របាយការណ៍នានារួចមក គណៈប្រតិភូបានអញ្ជើញចុះពិនិត្យជាក់ស្តែងដោយផ្ទាល់ នៅទីតាំងសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន និងប្រឡាយចែកចាយមួយចំនួនក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

សូមជម្រាបជូនផងដែរថា គម្រោងស្ទាក់ទឹកសាលាតាអន 
អាចស្ទាក់ទឹក និងស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែដែលចាត់ទុកជាដំណាក់កាលទី៣ បន្ទាប់ពីអាងទឹកពហុបំណងសេកសកលេខ១ និងទំនប់កង្ហតលេខ២ មុននឹងធ្លាក់ចូលទៅទន្លេសាប ហើយអាចមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១០.៤០០ហិកតា និងស្រូវប្រាំងចំនួន ៤.៧០០ហិកតា និងជាប្រភពទឹកដើម្បីបម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ទីរួមខេត្តបាត់ដំបង
រួមទាំងការលើកកម្ពស់សោភ័ណភាពដល់ទីរួមខេត្តបាត់ដំបង ។

គូសបញ្ជាក់ផងដែរថា គម្រោងមួយនេះគឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង