រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អភិបាលខេត្តបាត់ដំបង បន្តចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក នៅស្រុកចំនួន ២ ដែលនៅជាប់ព្រំដែនប្រទេសថៃ នៃខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បត៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បន្តចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក នៅស្រុកចំនួន ២ គឺស្រុកកំរៀង និងស្រុកសំពៅលូន ដែលនៅជាប់ព្រំដែនប្រទេសថៃ នៃខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីនោះក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត  លោក ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ ប្រធានច្រកទ្វារព្រំដែន កម្លាំងវរៈការពារព្រំដែន កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធសំខាន់មួយចំនួន។

ឯកឧត្តម ងួន រតនៈ ក៏បានណែនាំដល់កងម្លាំង និងមន្ត្រីសុខាភិបាលទាំង ត្រូវអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឱ្យបានម៉ើងម៉ាត់បំផុត ដោយមិនត្រូវលើកលែងឱ្យពលករណាម្នាក់ឱ្យត្រឡប់គេហដ្ឋាន ឫភូមិស្រុកឡើយ ដោយត្រូវធ្វើចត្តាឡីស័ករយៈ ១៤ ថ្ងៃ និងត្រូវធ្វើតេស្តយកសំណាក ឱ្យបានត្រឹមត្រូវផងដែរ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលករខ្មែរ ដែលកំពុងបម្រើការងារនៅប្រទេសថៃ សូមកុំមានស្លន់ស្លោ និងសូមកុំបំលាស់ទីផ្តេសផ្តាសប្រសិនបើមិនមានការចាំបាច់នោះទេ ។ ឯកឧត្តម បន្តទៀតថា ប្រសិនជាបងប្អូនប្រជាពលករខ្មែរចង់វិញត្រឡប់មកស្រុកកំណើតវិញក៏មិនទាន់បានដែរ ដោយត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ក រយៈ១៤ ថ្ងៃជាមុនសិន ហើយប្រសិនបើគ្មានរកសញ្ញាជំងឺកូវីដ ១៩ ទើបអនុញ្ញាត្តឱ្យត្រឡប់ទៅស្រុកកំណើតវិញផងដែរ៕

អត្ថបទទាក់ទង