រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង បន្តចុះណែនាំ និងចែកម៉ាសជូនដល់បងប្អូនអាជីវករលក់ដូរនៅផ្សារចំនួន ២ ក្នុងក្រុងបាត់ដំបង

  • 1.8ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង រួមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អាជ្ញាធរក្រុង បានចុះណែនាំដល់បងប្អូនអាជីវករលក់ដូរនៅផ្សាររោងល្ខោន សង្កាត់ទួលតាឯក និងផ្សារពួ ភួយ សង្កាត់អូរចារ ក្រុងបាត់ដំបង អំពីការការពារជំងឺកូវិដ ១៩ ដោយត្រូវពាក់ម៉ាស និងលាងដៃជាមួយសាប៊ូ ឬអាកុល និងជែលឱ្យបានញឹកញាប់។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ណែនាំដល់បងប្អូនអាជីវករលក់ដូរនៅផ្សារចំនួនពីរខាងលើថា ដោយមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងប្រព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលបានសម្រេចបិទទីតាំងមួយចំនួន សម្រាប់ធ្វើចត្តាឡីស័ក ដើម្បីគ្រប់គ្រងសភាពការណ៍ការរីករាលដាលជំងឺកូវីដ ១៩ ហើយនៅក្នុងក៏មានការបិទផ្សារ AEON1 ផងដែរ។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ បងប្អូនអាជីវករត្រូវពាក់ម៉ាស និងលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល។  ម្យ៉ាងវិញប្រសិនបើមានករណីឆ្លងដូចករណីនៅផ្សារ AEON 1 យើងត្រូវធ្វើបិទផ្សារជាបណ្តោះអាសន្នដូចគ្នា ដើម្បីធ្វើចត្តាឡីស័ក ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ការលក់ដូរបងប្អូនផងដែរ ដូច្នេះសូមបងប្អូនអាជីវករត្រូវចូលរួមទប់ស្កាត់ជំងឺកូវី១៩ ទាំងអស់គ្នា ។

សូមជម្រាបជូនដែរថា នៅក្នុងការចុះណែនាំដល់បងប្អូនអាជីវករនោះដែរ ថ្នាក់ដឹកនាំខេត្ត បាននាំយកម៉ាសចែកជូនដល់បងប្អូនអាជីករលក់ដូរនៅផ្សារចំនួន ២ ខាងលើ ចំនួន ១ ពាន់បន្ទះផងដែរ៕


អត្ថបទទាក់ទង