រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយ និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ដោយគិតគូរពីមនុស្សចាស់

  • 704
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយ និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ដោយគិតគូរពីមនុស្សចាស់ នៅសាលប្រជុំសណ្ឋាគារខេមរាបាត់ដំបង១ ក្រុងបាត់ដំបង ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ទុំ វីរ៉ា នាយកប្រតិបត្តិការនៃអង្គការមនុស្សចាស់កម្ពុជា បានមានប្រសាសន៍ថា គោលបំណងនេះការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង គឺដើម្បីពង្រឹងសមត្ថភាពរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់មូលដ្ឋាន និងគណៈកម្មការ អនុគណៈកម្មការ សមាគមន៍មនុស្សចាស់ លើការគិតគូរមនុស្សចាស់ ពេលដែលជួបគ្រោះមហន្តរាយផ្សេងៗ ។ ជាពិសេសដើម្បីបញ្ជ្រាបតម្រូវការ និងការឆ្លើយតបស្ថានភាពងាយរងគ្រោះរបស់មនុស្សចាស់ ដើម្បីរំលេចនៅក្នុងផែនការគ្រប់គ្រងគ្រោះមហន្តរាយ ពីថ្នាក់មូលដ្ឋាន និងថ្នាក់ក្រោមជាតិ ។ លោកបានបន្តទៀតថា ថ្មីៗនេះប្រទេសកម្ពុជាបានជួបប្រទះនូវគ្រោះមហន្តរាយ ទឹកជំនន់ ដែលបង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំងជាច្រើនថ្ងៃ បណ្ដាលឲ្យស្រុកជាច្រើនក្នុងខេត្តបាត់ដំបងរងផលប៉ះពាល់ផ្ទះសម្បែង ដំណាំស្រូវ សត្វពាហនៈជាដើម ហើយមិនត្រឹមតែខេត្តបាត់ដំបងទេ គឺមានបណ្ដាខេត្តជាច្រើនទៀតក្នុងប្រទេសជួបប្រទះនូវគ្រោះធម្មជាតិនេះផងដែរ ។

លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា តំបន់គោលដៅដែលពុំមានបទពិសោធន៍ ឬចំណេះដឹង ទាក់ទងនឹងការត្រៀមបង្ការសម្រាប់គ្រោះមហន្តរាយ និងការបញ្ចូលមនុស្សចាស់ទៅក្នុងការត្រៀមបង្ការ គួរទទួលបានការពង្រឹងសមត្ថភាព ក្នុងកិច្ចការស្វែងយលពីស្ថានភាព បរិបទ និងមូលហេតុនានា ដែលធ្វើឲ្យមានគ្រោះមហន្តរាយកើតឡើងក្នុងតំបន់របស់ខ្លួន និងការត្រៀមខ្លួនទុកមុន ។ បទពិសោធន៍ និងចំណេះដឹងទាំងនេះ គឺជាការដែលសហគមន៍គួរតែមានសម្រាប់ការកាត់បន្ថយ ផលប៉ះពាល់ ពីគ្រោះមហន្តរាយទាំងនេះ ។

លោក អ៊ុយ សុធាវី បានបន្តទៀតថា សមិទ្ធផលដែលទទួលបានមកដល់ថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ និងឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍនានា ទាំងក្នុង និងក្រៅប្រទេស សំដៅលើការកាត់បន្ថយ ផលប៉ះពាល់នានា ពីការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ របស់ប្រជាជនកម្ពុជា ៕ Konkurentsivõimelise hinnaga kummist kummist PVC paadid, mootorpaadid, bensiinimootorid ja tarvikud Argo drive

អត្ថបទទាក់ទង