រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ឆាយ ម៉ាទីណាល់ ដឹកនាំកិច្ចប្រជុំពិភាក្សា រៀបចំនិមិត្តសញ្ញា រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្ត នៅសាលប្រជុំសាលាខេត្តបាត់ដំបង

  • 1.9ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឆាយ ម៉ាទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំនិមិត្តសញ្ញា រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ ពាក់ព័ន្ធ លោក អភិបាល អភិបាលរង ក្រុង ស្រុក មន្ត្រីទទួលបន្ទុករៀបចំកំណត់និមិត្តសញ្ញា និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ក្រោយពីទទួលបានសេចក្តីជូនដំណឹងលេខ ១១៦៥ សជណ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការចុះសិក្សារៀបចំ និងកំណត់និមិត្តសញ្ញារួចមក រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំតាមដានការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីស្តាប់អំពីរបាយការណ៍ និងបញ្ហាប្រឈមនានា ដែលរដ្ឋបាលក្រុង ស្រុកបានជួបប្រទះ និងធ្វើការដោះរៀបចំនិមិត្តសញ្ញាឱ្យបានទាន់ពេលវេលាហើយជូនក្រសួងមហាផ្ទៃផងដែរ។

សូមជម្រាបថាកិច្ចប្រជុំនេះដែរ ក៏មានការធ្វើបទបង្ហាញអំពី Logo និមិត្តសញ្ញា និងអត្ថន័យនៃនិមិត្តសញ្ញារបស់រដ្ឋបាលក្រុងស្រុក និងរដ្ឋបាលឃុំ សង្កាត់ផងដែរ៕

អត្ថបទទាក់ទង