នៅព្រឹក ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញទទួលអំណោយពី លោក ហាជិមិ សៃតុ នាយកសហព័ន្ធសន្ដិភាពសកលឥណ្ឌូចិន សម្រាប់ជួយប្រជាពរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដោយឧបត្ថម្ភថវិកាចំនួន ៨,០០០,០០០រៀល (ប្រាំបីលានរៀល) ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីធ្វើការចាត់ចែងរៀបចំចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងទៅថ្មីៗនេះ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងតំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណដល់លោក ហាជិមិ សៃតុ នាយកសហព័ន្ធសន្ដិភាពសកលឥណ្ឌូចិន ដែលបានឧបត្ថម្ភជាថវិកា ជូនដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ក្នុងគ្រាដែលកំពុងតែជួបការលំបាកមួយរយៈពេលថ្មីៗនេះ ដែលសបញ្ជាក់ពីការជួយគ្នាទៅវិញទៅមក ៕