រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ នៅតែបន្តទទួលអំណោយពីសប្បុរសជន ដែលបានធ្វើការឧបត្ថម្ភដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការរៀបចំ និងចាត់ចែងដើម្បីធ្វើការចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបាត់ដំបង

  • 1.0ពាន់
  • ដោយ Sotheavy

នៅព្រឹក ថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញទទួលអំណោយពី ក្រុមហ៊ុន Delivery Hero (Cambodia) CO.,LTD (Food Panda) សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ដោយឧបត្ថម្ភគ្រឿងឧបភោគ និងសម្ភារៈប្រើប្រាស់ចំនួន២៥០ឃីត ដោយក្នុងមួយឃីតរួមមាន អង្ករ១០គ.ក្រ មី១០កញ្ចប់ ត្រីខ៦កំប៉ុង ទឹកស៊ីអីវ១ដប សាប៊ូលាងដៃ១ដុំ ថ្នាំរាគ១បន្ទះ ថ្នាំ Paracetamol ១បន្ទះ អូរ៉ាលីត្រ៥កញ្ចប់ ភួយ១ ក្រម៉ា១ ឆៃពៅ០.៥គ.ក្រ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីធ្វើការចាត់ចែងរៀបចំចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់នេះ ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងតំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Delivery Hero (Cambodia) CO.,LTD (Food Panda) និងសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាថវិកា ជាអង្ករ គ្រឿងឧបភោគបរិភោគ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ជាការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ ៕

អត្ថបទទាក់ទង