រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យឡើងវិញអំពីការរៀបចំផែនការមធ្យាបាយដឹកជញ្ជូនប្រជាពលរដ្ឋមកចូលរួមពិធីសំណេះសំណាល និងចែកពូជស្រូវ នៅខេត្តបាត់ដំបង

  • 900
  • ដោយ Sotheavy

នៅរសៀលថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យឡើងវិញអំពីការរៀបចំផែនការមធ្យាបាយដឹកជញ្ជូនប្រជាពលរដ្ឋចូលរួមពិធីសំណេះសំណាល និងចែកពូជស្រូវ នៅខេត្តបាត់ដំបង សរុបប្រមាណ ១០.២១០ គ្រួសារ ។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានយោធភូមិភាគទី៥ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងបាត់ដំបង លោកអភិបាល ក្រុងស្រុកទាំង ៨ និងអស់លោក លោកស្រីប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

អត្ថបទទាក់ទង