នៅរសៀលថ្ងៃអង្គារ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពី ក្រុមហ៊ុន Metfone សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ដោយឧបត្ថម្ភភួយចំនួន៣០០ មុងចំនួន៣០០ និងអាវរងាចំនួន៣០០ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីធ្វើការចាត់ចែងរៀបចំចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់នេះ ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងតំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Metfone និងសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាថវិកា ជាអង្ករ គ្រឿងឧបភោគបរិភោគ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ជាការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ ៕