នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ងួន រតនៈ អភិបាលនៃ គណៈអភិបាលខេត្តបាត់ដំបង និងជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្ដចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ សម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយសារ ជំនន់ ទឹកភ្លៀង ចំនួន១៥០គ្រួសារ នៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ឯកឧត្ដម ងួន រតនៈ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគួរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងនៅមូលដ្ឋានជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានកាក បាទក្រហមកម្ពុជា” “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា”។
ជាក់ស្ដែងក្នុងអំឡុងគ្រោះមហន្ដរាយធម្មជាតិ ដោយជំនន់ទឹកភ្លៀងនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំនាំសាខារាធានីខេត្ត បានខិតកាន់តែជិត រួមសុខ រួមទុក្ខជាមួយ ពលរដ្ឋគ្រប់ពេលវេលា ដើម្បីជួយស្វះ ស្វែងជួយសម្រាលការ លំបាកក្នុងនោះសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២៩ខែតុលានេះសាខាខេត្តបានចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយទឹកជំនន់បានចំនួន ២៩លើក លើឃុំចំនួន៥៣និងភូមិចំនួន១៥៧ភូមិ មានប្រជាពលរដ្ឋ ទទួលផល ចំនួន ២,៧៩៩គ្រួសារ មានបន្ទុកគ្រួសារចំនួន ៦,២០២នាក់ ស្រី៣,៤៣៣ នាក់ ក្នុងនោះ របស់ថវិកាសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំនួន១០០លានរៀលផងដែរ ។
លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តែងតែផ្ដល់សារអប់រំសុខភាព និងសុវត្ថិភាព អំឡុងទឹកជំនន់នេះ ដើម្បីក្រើនរម្លឹកដល់ប្រជាពលរដ្ឋ កុំឱ្យភ្លេចខ្លួន ត្រូវប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច នូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ ដូចជា៖ លង់ទឹក, ពស់ចឹក, រាគរូស និងកើត ជំងឺអាសន្នរោគនានា ដែលកើតឡើងពីការខ្វះអនាម័យ ជាពិសេស ការការពារពីការ ឆ្លងជំងឺកូវីដ១៩។
ឯកឧត្តម ងួន រតនៈ បានបញ្ជាក់បន្ថែមទៀតថា៖កាកបាទក្រហមកម្ពុជា ដែលជាអង្គការ ក្រៅរដ្ឋាភិបាល ហើយជាស្ថាប័ននាំ មុខគេក្នុងការងារមនុស្សធម៌ និងដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាច ខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជួយសម្រាលទុក្ខលំបាក របស់បង ប្អូន ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយគ្រោះមហន្ដរាយនានា ដោយមិន ប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
ឯកឧត្តមអនុប្រធានកិត្តិយស ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួន អ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារ អាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ ហើយក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី គឺជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ ទោះជាកុមារតូចៗ ឬមនុស្សគ្រប់ពេញវ័យ ត្រូវការពារកុំឲ្យមានកើតជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក ដោយត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា ស្លៀកពាក់ខោអាវវែងៗ និងត្រូវសម្រានក្នុងមុង ទោះយប់ ឬថ្ងៃក៏ដោយ។ Vidaus apdailos darbai, būtų remontas ir įrengimas Vilniuje rasite čia
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ៣០ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកបរិសុទ្ធវិឃែរ ១កេស ក្រមា១ទឹកត្រីទឹកស៊ីអ៉ីវ១យួរផងដែរ ។
គូសបញ្ជាក់ផងដែរថា សមាគមន៍កាកបាទក្រហមកម្ពុជា គឺទទួលបានការគាំទ្រដោយសប្បុរសជន ទាំងក្នុង និងក្រៅស្រុក ដោយមិនមែនប្រើថវិការបស់រាជរដ្ឋាភិបាលនោះទេ។ ដោយភាពសកម្ម នៃប្រតិបត្ដិការជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត បានទាន់ពេលវេលា និងគ្រប់ទីកន្លែង ដែលធ្វើឱ្យមានការឧបត្ថម្ភគាំទ្រកាន់តែច្រើនៗពីសប្បុរសជន៕