រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ នៅតែបន្តទទួលអំណោយពីសប្បុរសជន ដែលបានធ្វើការឧបត្ថម្ភដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការរៀបចំ និងចាត់ចែងដើម្បីធ្វើការចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយពីអង្គការ HAGAR សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ដោយឧបត្ថម្ភ ២០០ កេស ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីធ្វើការចាត់ចែងរៀបចំចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់នេះ ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងតំណាងឲ្យរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់អង្គការ HAGAR និងសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាថវិកា ជាអង្ករ គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្ស ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ជាការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ ៕

អត្ថបទទាក់ទង