ព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក មូល ធន នាយករដ្ឋបាលខេត្ត ទទួលអំណោយពីក្រុមហ៊ុន គូបូតា ដែលបានឧបត្ថម្ភឃីតចំនួន ៤០០ កញ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ជូនរដ្ឋបាលខេត្ត ធ្វើការចាត់ចែង និងរៀបចំ។
លោក មូល ធន តំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់លោក តំណាងក្រុមហ៊ុន គូបូតា ព្រមទាំងបណ្ដាសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាថវិកា ជាអង្ករ គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ជាការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ ៕