នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញទទួលអំណោយពីលោក ជូ កែវពិសិដ្ឋ ស្ថាបនិករបស់ក្រុមហ៊ុន ធី អេ អេចខនស្រ្តាក់សិន (បុរីឯកភ្នំវីឡា) ដែលបានឧបត្ថម្ភថវិកា ១០.០០០.០០០០ រៀល (ដប់លានរៀល) ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ជូនរដ្ឋបាលខេត្ត ធ្វើការចាត់ចែង និងរៀបចំ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងតំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់លោក ជូ កែវពិសិដ្ឋ ស្ថាបនិករបស់ក្រុមហ៊ុន ធី អេ អេចខនស្រ្តាក់សិន (បុរីឯកភ្នំវីឡា) ព្រមទាំងបណ្ដាសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាថវិកា ជាអង្ករ គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ជាការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ ៕