នៅព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបទបង្ហាញស្តីពីការ សិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង អនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយនៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម ស្ថិតក្នុងខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង ។
កិច្ចប្រជុំពិភាក្សាក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត៕