រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំវិញ្ញាបនបត្រផ្ទេរប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក

  • 1.2ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំវិញ្ញាបនបត្រផ្ទេរប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ដែលមានការអញ្ជើញចូលរួមពី លោកនយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោក ប្រធាន អនុប្រធានមន្ត្រីទទួលការងារហិរញ្ញវត្ថុ មន្ទីរនានាជុំវិញខេត្ត លោកនាយករដ្ឋបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធការងារហិរញ្ញវត្ថុជាច្រើនរូបទៀត។

លោក តំណាងមន្ទីរមុខងារសាធារណខេត្ត បានធ្វើបទបង្ហាញអំពីនីតិវិធីនៃការរៀបចំវិញ្ញាបនបត្រការផ្ទេរប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ដែលបានធ្វើការសហរណកម្មបុគ្គលិកទៅរដ្ឋបាលក្រុង ស្រុក និងការពិភាក្សាគ្នាយ៉ាងផុសផុលផងដែរ៕

សូមជម្រាបជូនដែរថា យោងតាមលិខិតលេខ ៣៣២១ មស.គ្រពឯក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងមុខងារសាធារណៈ បានណែនាំដល់ដល់មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពនានា ដែលពាក់ព័ន្ធត្រូវមានកិច្ចសហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំ ការចេញវិញ្ញាបនបត្រផ្ទេរប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ដែលបានធ្វើសមាហរណកម្មផ្តាច់ទៅឱ្យរដ្ឋបាលក្រុង ស្រុក ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះផងដែរ។

អត្ថបទទាក់ទង