រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង បានរៀបចំពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់របស់សាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង

  • 2.7ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០  ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយពីកម្មវិធីកំណែទម្រង់របស់សាកលវិទ្យាល័យបាត់ដំបង នៅសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង

នៅក្នុងពិធីផ្សព្វផ្សាយនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព លោក អភិបាលបាល អភិបាលរង ក្រុង ស្រុក មន្រ្តីរាជការ សាស្រ្តាចារ្យ និងលោកគ្រូ អ្នកគ្រូ ដែលជាគណៈគ្រប់គ្រងវិទ្យាល័យនៅទូទាំងខេត្តបាត់ដំបង ប្រមាណជាង៣០០នាក់។

ឯកឧត្តម ងួន រតនៈ  មានប្រសាសន៍ក្នុងអំឡុងពេលដែលក្រសួងអប់រំកំពុងរៀបចំឱ្យមានចូលរៀនឡើងវិញ និងមានការប្រឡងឡើងវិញរបស់សិស្សមធ្យមសិក្សាទុតិយភូមិ ក្នុងខាងមុខនេះ ហើយនេះក៏ជាពេលវេលាមួយតាមរយៈគណៈកម្មការគ្រប់គ្រង់សាលកវិទ្យាល័យ ដើម្បីយកពេលវេលានេះ ធ្វើការសិក្សារៀបចំផែនការសកម្មភាព និងយុទ្ធយុទ្ធសាស្រ្តនានា ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ប្អូនៗ ក្មួយៗ សិស្ស និស្សិត ឱ្យមកបន្តការសិក្សានៅក្នុងសាកលវិទ្យាល័យទៅតាមរូបភាព និងមធ្យាបាយផ្សេងៗ តាមរយៈការផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ថ្មីរបស់សាកលវិទ្យាល័យបាត់ដំបងនាពេលនេះ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវ ដល់លោកគ្រូ អ្នកគ្រូ អាជ្ញាធរ និងប្អូនៗ ក្មួយ ដែលមានវត្តមានទីនេះ បន្តជួយផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ថ្មីរបស់សាកលវិទ្យាល័យបាត់ដំបង ទៅដល់សិស្ស និស្សិត និងនៅតាមមូដ្ឋានឱ្យបានទូលំទូលាយ ។ ឯកឧត្តម សង្ឃឹមនឹងជឿជាក់ថា ការដាក់ចេញនូវកំណែទម្រង់ថ្មីនេះ និងជួយរួមចំណែកតម្រង់ទិស និងលើកកម្ពស់គុណភាពអប់រំនៅក្នុងសាកលវិទ្យាល័យបាត់ដំបងឱ្យកាន់តែប្រសើរឡើងផងដែរ។

សូមជម្រាបជូនដែរថា ពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យបាត់ដំបងនេះ ធ្វើឡើងក្នុងគោលបំណង ទី១.លើកឡើងអំពីគោលនយោបាយអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងកម្មវិធីកំណែទម្រង់វិស័យអប់រំឧត្តមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា និងទី២.លើកឡើងអំពីសាកលវិទ្យាល័យបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សារដ្ឋដ៏ធំជាងគេនៅក្នុងខេត្តបាត់ដំបង ដើម្បីធានានូវនិរន្តរភាពនៃការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ តម្រូវការសង្គម និងប្រទេសជាតិ និងដើម្បីផ្សព្វផ្សាយពីបវេសនកាលថ្មី ឆ្នាំសិក្សា ២០២០-២០២១ របស់សាកលវិទ្យាល័យបាត់ដំបងផងដែរ៕

អត្ថបទទាក់ទង