រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈអភិបាលប្រចាំសីហា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត
តំណាងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២០ ដើម្បីពិនិត្យរបាយការស្តីពីអនុវត្តការងាររដ្ឋបាលខេត្ត ប្រចាំខែសីហា នៅសាលាខេត្តបាត់ដំបង

នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលខេត្ត លោក លោកស្រី នាយក នាយករង ទីចាត់ការ អង្គភាព ចំណុះរចនាសម្ព័ន្ធខេត្ត លោកប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត ៕

អត្ថបទទាក់ទង