នៅរសៀលថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការណែនាំពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានចាត់លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ចុះពិនិត្យ និងជំរុញក្រុមហ៊ុនប្រមូលសំរាម លៀមលឹម ពន្លឿនការប្រមូល និងបោសសំរាមឱ្យបានរួចរាល់រយៈពេលក្នុង ៣ថ្ងៃ ដើម្បីឱ្យក្រុមជាងកាត់ដែកខូចខាតដោយសាររងផងប៉ះពាល់អគ្គិភ័យ(ផ្សារធំបាត់ដំបង) ។
បើយោងតាមការបញ្ជាក់របស់លោកស្រីមេការ ដែលប្រចាំការមើលការខុសត្រូវក្នុងប្រមូលសំរាម បានប្រាប់ឱ្យដឹងថាកម្មករប្រមូលសំរាកបានកំពុងខិតខំញាប់ដៃញាប់ជើងនឹងអាចរួចរាល់នៅខានស្អែកផងដែរ។
លោក សឿម ប៊ុនរិទ្ធិ បានលើកឡើងថា ដោយមានការណែនាំពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាម(លៀមលឹម) ពន្លឿនការប្រមូលសំរាម កម្ចេចទ្ទី ដើម្បីឱ្យក្រុមជាងចូលមកកាត់ដែកដែលរងផលប៉ះពាល់ដោយសារអគ្គិភ័យចេញ និងជួសជុលតូបឡើងវិញ ដើម្បីបងប្អូនអាជីវករចូលលក់ដូរជាធម្មតាវិញក្នុងពេលឆាប់ៗនេះ៕