លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំកិច្ចក្រុមការងារស្រាវជ្រាវ និងចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី នៅក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង
នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំសិក្សាស្រាវជ្រាវ និងចុះធ្វើអត្តសញ្ញាណកម្មដី ដើម្បីពិនិត្យ និងលើកយោបល់ស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លី ក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត នាយកខណ្ឌរដ្ឋបាលព្រៃឈើ លោកអភិបាលរងស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕
ព័ត៌មានជាប់ទាក់ទង