រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយពាក្យបណ្តឹង នៃគម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងជំហាន២ នៅស្រុក ចំនួន ២ ក្នុងខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយពាក្យបណ្តឹង នៃគម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងជំហាន២ ។

កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វើនៅ ២ទីតាំងផ្សេងគ្នា ក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល និងឃុំអូរសំរិល ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលរងស្រុករតនមណ្ឌល បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទទាក់ទង