លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយពាក្យបណ្តឹង នៃគម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងជំហានទី២ នៅសាលាខេត្តបាត់ដំបង
នៅរសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយពាក្យបណ្តឹង នៃគម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងជំហានទី២ ។
កិច្ចប្រជុំនេះធ្វើនៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកអភិបាលរងស្រុករតនមណ្ឌល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕
ព័ត៌មានជាប់ទាក់ទង