រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តបាត់ដំបង

  • 2.5ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង នៅពិធីនោះក៏មានការចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយករដ្ឋបាល ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង, ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការកងរាជអាវុធហត្ថ លោកស្នងការនគរបាលខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងបាត់ដំបង អភិបាលក្រុង ស្រុក ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជាវិញខេត្ត មន្រ្តីរាជការសាលាខេត្ត មេឃុំចៅសង្កាត់ជាច្រើនរូបផងដែរ។

ឯកឧត្តម ងួន រតន: បានធ្វើរបាយការណ៍ស្វាគមន៍សង្ខេបរួចមក គណ:អធិបតីបានប្រគល់អនុក្រិត្យប្រកាសតែងតាំង លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង។

លោក ណុប ដារ៉ា បានធ្វើសេចក្តីប្តេជ្ញាចិត្ត ចំពោះមុខគណៈអធិបតី ដោយគោរពគោលការណ៍ណែនាំថ្នាក់លើ ដោយអនុវត្តតាមលិខិតបទដ្ឋាននានា និងបន្តអនុវត្តការងារឲ្យបានល្អប្រសើប្រកបដោយសាមគ្គីភាពផ្ទៃក្នុង តម្លាភាពផងដែរ។

ឯកឧត្តម សក់ សេដ្ឋា បានជំរុញឲ្យរដ្ឋបាលខេត្ត និងថ្នាក់មូលដ្ឋានត្រូវអនុវត្តតាមថ្នាក់លើដាក់ចុះស្តីអំពីការចុះផ្សព្វផ្សាយទប់ស្កាត់ជម្ងឺកូវីដ១៩ រលកទី២ បន្តទៀត ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងពីក្រៅប្រទេសមកក្នុងស្រុកយើងបន្ថែមទៀត ពិសេសការឆ្លងជម្ងឺនេះនៅតាមសហគមន៍យើង។ ហើយបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យធ្វើដំណើរតាមដងផ្លូវសូមគោរពច្បាប់ជាចម្បងដើម្បីចៀសវាងកាត់បន្ថយអាត្រាគ្រោះថ្នាក់និងស្លាប់ឲ្យមានការថយចុះទើបជាការប្រសើ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា សូមឲ្យអាជ្ញាធរខេត្ត ត្រូវទប់ស្កាត់និងឆ្លើយតបបន្ទាន់នូវព័ត៌មានមិនពិតមួយចំនួនដែលមានចរិតអុចអាលញុះញង់ធ្វើឲ្យមានការវឹកវរនិងប៉ះពាល់ដល់កិត្តិយសសង្គមជាតិយើងនិងទប់
ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន សូមសមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាឲ្យបានល្អផងដែរ។

ឯកឧត្តម បានណែនាំឲ្យក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្តមានការគាំទ្រអភិបាលរងខេត្តថ្មី ព្រមទាំងជួយផ្តល់បទពិសោធន៍កន្លងមកដល់ពួកគាត់ ដែលទើបតែងតាំងថ្មី ត្រូវខិតខំធ្វើការងារដោយមានកិច្ចសហការគ្នាបានល្អប្រសើ។

ឯកឧត្តម សក់ សេដ្ឋា ក៏បានផ្តាំផ្ញើដល់គណ:អភិបាលខេត្ត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ពិសេសអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាននានាក្នុងខេត្ត ពិសេសអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពដល់ពួកគាត់ផងដែរ៕

អត្ថបទទាក់ទង