រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

  • 1.5ពាន់
  • ដោយ Sotheavy

នៅថ្ងៃសុក្រ ១១កើត ខែស្រពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធាន អនុប្រធាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត លោកនាយ នាយរង ខណ្ឌរដ្ឋបាលព្រៃឈើ នាយខណ្ឌជលផលខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុកសំខាន់មួយចំនួនផងដែរ។

ឯកឧត្តម ងួន រតនៈ បានអនុញ្ញាតឱ្យ លោកនាយកខណ្ឌព្រៃឈើ លោកនាយខណ្ឌលរដ្ឋបាលជលផល លោកប្រធានមន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀតរាយការណ៍អំពីសកម្មភាពការងារគ្រប់គ្រងដីរដ្ឋតាមជំនាញរៀងៗខ្លួន និងអនុញ្ញាតឱ្យមន្ទីរ អង្គភាពលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីយកមកពិភាក្សាធ្វើការដោះស្រាយផងដែរ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានណែនាំជំរុញដល់អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាព សមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងចាត់ការវិធានការទៅតាមច្បាប់ផងដែរ៕

អត្ថបទទាក់ទង