នៅព្រឹកថ្ងៃចន្ទ ៧កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម គង់ វិចិត្រ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ទទួលបន្ទុកវិស័យដីធ្លី បានដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការ នៃការប្រមូលទិន្នន័យ ការធ្វើអត្តសញ្ញាណកម្ម ការប្រើប្រាស់ដីធ្លី និងការកាន់កាប់អាស្រ័យផលជាក់ស្តែង ក្នុងតំបន់ការពារធម្មជាតិ និងច្រករបៀងជីវៈចម្រុះ ក្នងភូមិសាស្ត្រខេត្តដំបាត់ដំបង ។
នៅក្នុងកិច្ចនោះក៏មានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោក ប្រធាន អនុប្រធាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត នាយកខណ្ឌរដ្ឋបាលព្រៃឈើ លោកតំណាងស្នងការដ្ឋាននគរបាលខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕