រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំរៀបចំឯកសារ ដើម្បីដាក់ជូនក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាលាខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ទទួលបន្ទុកវិស័យដីធ្លី បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំឯកសារ ដើម្បីដាក់ជូនក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យពិភាក្សានាពេលខាងមុខផងដែរ។

សូមជម្រាបជូនដែរថាកិច្ចប្រជុំពិភាក្សានេះធ្វើនៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកនាយកខណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

អត្ថបទទាក់ទង