នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារជំនាញថ្នាក់ខេត្ត ចុះស្រង់ទិន្នន័យកំណត់អត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដីបងប្អូនប្រជាពលរដ្ឋ ដែលមានទំនាស់រវាងគ្នានឹងគ្នា ស្ថិតនៅចំណុចភ្នំរំដេង និងភ្នំសណ្តែក នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
នៅក្នុងនោះមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកអភិបាលស្រុក តំណាងអធិការដ្ឋាននគរបាលស្រុក តំណាងកងរាជអាវុធហត្ថស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕