រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោកស្រី សុំ ចិន្តា ដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តបាត់ដំបង

  • 1.5ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោកស្រី សុំ ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលហៅថា គ.ខ.ប.ជ បានដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី អភិបាលរង ក្រុង ស្រុក និងអង្គការដៃគូរនានាផងដែរ ។

លោកស្រី ឈួន ធារិន អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងជាសមាជិកលេខាធិកាដ្ឋាន គ.ខ.ប.ជ បានអានរបាយការណ៍សង្ខេបអំពីសកម្មភាពការងារប្រចាំឆមាស ដែលបានអនុវត្តកន្លងមក ដើម្បីឱ្យអង្គពិធីពិនិត្យ និងពិភាក្សាផងដែរ។

លោកស្រី សុំ ចិន្តា បានផ្តាំផ្ញើដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូនានា បន្តខិតខំផ្សព្វផ្សាយ និងមានវិធានការនានា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការលួចឆ្លងដែនខុសច្បាប់ និងការរីករាលដាលនៃការឆ្លងជំងឺកូវីដ ១៩ ចំពោះពលករ ដែលបានចំណាកស្រុកទៅក្រៅប្រទេសផងដែរ៕

អត្ថបទទាក់ទង