រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យ និងស្វែងយល់ការផលិតពូជស្រូវ នៅក្នុងភូមិសាស្ត្រអាងពោធ៍ របស់មន្ទីរកសិកម្មខេត្តបាត់ដំបង

  • 2.2ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ១២រោចខែអាសាឍ ឆ្នាំជូត ទោស័ព ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដមដំណើរដោយ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត ដែលមានអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ការផលិតពូជស្រូវ នៅក្នុងភូមិសាស្ត្រអាងពោធ៍ ដែលស្ថិតនៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោក ឈឹម វិជរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ការផលិតពូជស្រូវនេះមានការគាំពីគម្រោង ជំរុញផលិតកម្មស្រូវ និងការនាំអង្ករចេញ ដែលធននឹងការបម្រែបម្រួលអាកាសធាតុ ហៅថា Rice SDP ដែលគាំទ្រថវិកាដោយ ADB ។ លោកបានបន្តទៀតថា ដោយមើលឃើញបច្ចុប្បន្នយើងខ្វះខាតកម្លាំងពលកម្ម ដូច្នេះហើយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នងនេសាទខេត្ត បានជ្រើសរើសយកការធ្វើបែបតូបនីយកម្ម ដោយប្រើប្រាស់ដាំដុះដោយឧបករណ៌ត្រាក់ទ័រសម្រាប់អូសដាំជាជួរ ដែលយើងប្រើប្រាស់ស្រូវពូជអស់តែ ១០០គីឡូក្រាម បើធៀបជាមួយកសិករគាត់ប្រើប្រាស់ស្រូវពូជ ២៥០ ទៅ៣០០ គីឡូក្រាម ក្នុងមួយហិចតា ។

លោកប្រធានមន្ទីរ បានបបន្ថែមទៀតថា ការប្រើប្រាស់ដាំដុះដោយឧបករណ័អាត្រាក់ទ័រអូសជាជួរ ងាយក្នុងការបាញ់ថ្នាំកម្ចាត់សត្វល្អិត ស្មៅ ដាក់ជី និងដកពូជលាយ ដើម្បីឱ្យបងប្អូនប្រជាកសិកររបស់យើងទៅប្រើប្រាស់ ឬដាំដុះបន្តនូវពូជសុទ្ធនេះផងដែរ ជាមួយគ្នានោះលោកបានឱ្យដឹងទៀតថា មន្ទីរកសិកម្មខេត្តបានធ្វើការផលិតគ្រាប់ពូជស្រូវក្នុងមួយឆ្នាំបានប្រមាណជាង ១០០ តោន តែប៉ុណ្ណោះ ហើយនៅពេលយើងធ្វើការច្រូតកាត់រួច យើងយកទៅសម្ងួត និងសម្អាតឡើងវិញរួច ទើបយើងធ្វើវិច្ចខ្ចប់នឹងផ្តល់ការចែកចាយដល់ប្រជាកសិករផងដែរ។

លោក ឈឹម វិជរា ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករត្រូវឡីឡូកសន្សំសន្សៃរក្សាទឹកទុក ដោយធ្វើបូមទឹកដាក់ស្រះ ប្រសិនបើមានការរាំងស្ងួតយូរ យើងអាចប្រើប្រាស់ទឹកនោះសង្គ្រោះបាន ជៀសវៀងមានការខូចខាតផងដែរ៕ Komfovent filtrai rekuperatoriams https://topcom.lt/komfovent-filtrai-rekuperatoriams/

អត្ថបទទាក់ទង