រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ដឹកនាំប្រជុំពិភាក្សាការងារស្ដីអំពីការចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ទៅលើតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុះ ស្រុកសំឡូតខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការចុះអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ទៅលើតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុះ ស្រុកសំឡូត ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ងួន រតនៈ បានធ្វើការណែនាំដល់ក្រុមការងាររបស់រដ្ឋបាលខេត្ត ដែលដឹកនាំដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ប្រធានក្រុមការងារ ចុះទៅប្រជុំផ្សព្វផ្សាយនៅរដ្ឋបាលស្រុក ឃុំពាក់ព័ន្ធ ស្ដីអំពីការចុះអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ទៅលើតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុក ស្រុកសំឡូត ។

ឯកឧត្តម ងួន រតនៈ បានបន្តធ្វើការណែនាំដល់ក្រុមការងារឲ្យធ្វើការនេះឲ្យបានម៉ត់ចត់ និងប្រមូលទិន្នន័យទាំងឡាយ តាមរយៈការបំពេញសាលាកបត្រ គឺត្រូវផ្ដោតទៅលើការរស់នៅ ក៏ដូចជាការកាន់កាប់អាស្រ័យផលជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋយើង ហើយយើងនឹងធ្វើការសុំគោលការណ៍របស់ក្រសួងបរិស្ថានដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ការទន្រ្ទានដីព្រៃ ឬដីគម្រប បរិស្ថានផ្សេងទៀតក្នុងខេត្តបាត់ដំបង ជាពិសេសគឺរៀបចំគំរោងបោះបង្គោលព្រំដីរដ្ឋសម្រាប់ធ្វើការគ្រប់គ្រងលើដីរដ្ឋនេះ ដើម្បីជៀសវាងឲ្យមានការរំលោភបំពានបន្តទៀត ។

សូមជម្រាបជូនដែលថា ថ្មីៗនេះរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសេចក្តីសម្រេចបង្កើតក្រុមការងារសិក្សាស្រាវជ្រាវ និងចុះធ្វើអត្តសញ្ញាណកម្មមនុស្ស អត្តសញ្ញាណកម្មដី ដើម្បីពិនិត្យ និងលើកយោបល់ស្វែងរកដំដោះស្រាយលើបញ្ហាដីធ្លី ក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានខ្លឹមសារដូចក្នុងលិខិត។

អត្ថបទទាក់ទង