រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចូលរួមបិទការប្រកួតបាល់ទាត់ក្របខ័ណ្ឌថ្នាក់ស្រុក ឃុំ យុវជនកម្រិតអាយុ២៣ឆ្នាំ ក្នុងបរិវេណសាលាបឋមសិក្សាតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង

  • 1.1ពាន់
  • ដោយ Sotheavy

ល្ងាចថ្ងៃ អាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ចូលរួមបិទការប្រកួត និងចែកពានរង្វាន់ជ័យលាភី ការប្រកួតបាល់ទាត់ក្របខណ្ឌថ្នាក់ស្រុក ឃុំ យុវជនកម្រិតអាយុ២៣ឆ្នាំ ពានរង្វាន់ប្រាក់លានរៀល ក្រោមអធិបតី ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

ការប្រកួតនេះប្រព្រឹត្តទៅដោយមានរយៈពេល ៤ថ្ងៃមកហើយ ដោយក្នុងថ្ងៃនេះបានរកឃើញម្ចាស់ពានរង្វាន់ លេខ១ លេខ២ និងលេខ៣ផងដែរ ដែលក្នុងនោះសម្រាប់ពានរង្វាន់លេខ១ បានទៅលើក្រុមបាល់ទាត់ឃុំតាគ្រាម លេខ២បានទៅក្រុមបាល់ទាត់ស្រុកបាណន់ និងលេខ៣បានទៅក្រុមបាល់ទាត់របស់ស្រុកឯកភ្នំ និងប្រាក់រង្វាន់៥លានរៀលសម្រាប់ក្រុមលេខ១ ៣លានរៀលសម្រាប់ក្រុមលេខ២ និង២លានរៀលសម្រាប់ក្រុមលេខ៣ ព្រមទាំងថវិកា១លានរៀលសម្រាប់ក្រុមដែលមិនបានជ័យលាភី ក្នុងការប្រកួតនេះ ៕

អត្ថបទទាក់ទង