នៅព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចពពិនិត្យពិភាក្សាផ្ទៀងផ្ទាត់ទិន្នន័យករណីនៅចំណុចភូមិកុយវែង ឃុំផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រជុំពិនិត្យពិភាក្សានោះមានការអញ្ជើញចូលរួមពីលោក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលស្រុងស្តីទី ខណ្ឌរដ្ឋព្រៃឈើ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕