រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍ខេត្ត និងកម្មវិធីវិនិយោគ ៣ ឆ្នាំរកិល របស់ខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍ខេត្ត និងកម្មវិធីវិនិយោគ ៣ ឆ្នាំរកិល របស់ខេត្តបាត់ដំបង ដើម្បីធ្វើការកែសម្រួលខ្លឹមសារផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ ឆ្នាំ (២០២០-២០២៤) នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាល លោក លោកស្រី តំណាងមន្ទីរ អង្គភាពនានាជុំវិញខេត្ត ទីចាត់ការចំណុះរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក អ៊ីវ កុសល ប្រធានមន្ទីរផែនការខេត្ត បានធ្វើបទបង្ហាញសង្ខេបអំពីដំណើរការការកសាងផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីធ្វើការកែសម្រួលខ្លឹមសារផែនការអភិវឌ្ឍន៍ខេត្តរយៈពេល ៥ ឆ្នាំ (២០២០-២០២៤) ស្របតាមអនុសាសន៍របស់ក្រសួងមហាផ្ទៃផងដែរ។

ឯកឧត្តម ងួន រតនៈ បានណែនាំដល់ក្រុមការងារកសាងផែនការត្រូវរៀបចំផែនការរបស់មន្ទីរអង្គភាពរបស់ខ្លួនមោះមុត ដើម្បីឆ្លើយតបទៅនឹងការអនុវត្តជាក់ស្តែង ជៀសវៀងផែនការធ្វើផ្សេង ឯការអនុវត្តធ្វើផ្សេង មិនប្រស៊ីនឹងគ្នា ដូច្នេះស្នើឱ្យក្រុមការងារត្រូវរៀបចំផែនការឲ្យបានច្បាស់ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលត្រូវលើឡើងអំពីសក្តានុពលរបស់មន្ទីរអង្គភាពរបស់ខ្លួន និងបញ្ហាប្រឈមនានាផងដែរ៕

អត្ថបទទាក់ទង