រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលទ្ធផលស្តីពីការចុះវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ដែលបានវាស់វែងរួច នៅក្នុងភូមិសាស្ត្រឃុំឆ្នាល់មាន់ និងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាលទ្ធផលស្តីពីការចុះវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ដែលបានវាស់វែងរួចនៅភូមិតានួត ចំណុចភ្នំស្នរ ឃុំឆ្នាល់មាន់ និងភូមិសំរោង ចំនុចដំណក់ដង្គ្រង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីរៀបចំជំហានបន្ទាប់សម្រាប់ធ្វើបិទផ្សាយជាសាធារណៈក្នុងរយៈពេល ១៥ ថ្ងៃ ។

នៅកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកអភិបាល អភិបាលរងស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទទាក់ទង